Quantcast
Channel: Blog of William E. Todd, U.S. Ambassador to the Kingdom of Cambodia » ASEAN
Viewing all articles
Browse latest Browse all 8

ផ្នែក​សំខាន់​ៗ​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ឧបការី​រដ្ឋមន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក Danny Russel នៅ​កម្ពុជា

$
0
0

នៅ​សប្តាហ៍​នេះ ខ្ញុំ​មាន​សេចក្តី​រីករាយ​ស្វាគមន៍​ការ​វិល​ត្រឡប់​មក​ម្តង​ទៀត​នូវ​មិត្ត និង​ជា​សហការី​របស់​ខ្ញុំ​ម្នាក់ គឺ​លោក Danny Russel ឧបការី​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​ខាង​កើត និង​ប៉ាស៊ីហ្វិក (​អ្នក​គួរ​តាមដាន​ការិយាល័យ​របស់​លោក​តាម Twitter @USAsiaPacific)​។ នេះ​មិន​មែន​ជា​ទស្សនកិច្ច​លើក​ទី​១ របស់​លោក​មក​កាន់​ប្រទេស​កម្ពុជា​នោះ​ទេ​។ កាល​ពី ៣ ឆ្នាំ​មុន លោក​បាន​ធ្វើ​ដំណើរ​មក​កម្ពុជា ជាមួយ​លោក​ប្រធានាធិបតី Obama ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ធ្វើ​ជា​ប្រធាន​អាស៊ាន ក្នុង​ឆ្នាំ​២០១២​។ ជា​ផ្នែក​មួយ​នៃ​​ការ​បង្វែរ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​លោក​ប្រធានាធិបតី Obama មក​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ទស្សនកិច្ច​របស់​លោក Russel បញ្ជាក់​ពី​ការ​ប្តេជ្ញាចិត្ត​របស់​សហរដ្ឋ​អាមេរិក ចំពោះ​ការ​ពង្រឹង​ទំនាក់ទំនង​ទ្វេ​ភាគី ដ៏​សំខាន់​របស់​យើង​ជាមួយ​ប្រទេស​កម្ពុជា ព្រមទាំង​ចំពោះ​ការ​បង្កើន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​អាស៊ាន​ទាំងអស់​។

លោក Danny Russel ឧបការី​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​ខាង​កើត និង​ប៉ាស៊ីហ្វិក (​រូប​ស្តាំ​​) ចាប់​ដៃ​ជាមួយ​លោក អ៊ុច បូរិទ្ធ រដ្ឋលេខាធិការ​ក្រសួង​ការបរទេស​កម្ពុជា នៅ​ភ្នំពេញ (​រូបថត​របស់​ហេង ស៊ីនិត កាសែត AP​)​។

នៅ​ក្នុង​អំឡុង​ទស្សនកិច្ច​របស់​លោក​ លោកឧបការី Russel បាន​ជួប​ជាមួយ​តំណាង​រាជ​រដ្ឋាភិបាល គណបក្ស​នយោបាយ សង្គម​ស៊ីវិល យុវជន អ្នក​សារព័ត៌មាន និង​ក្រុម​បុគ្គលិក​ទូត​របស់​ខ្ញុំ​។ ការ​ជួប​ដំបូង​របស់​លោក​គឺ​ជាមួយ​រដ្ឋមន្រ្តី​ការបរទេស​ស្តីទី អ៊ុច បូរិទ្ធ ដើម្បី​បន្ត​ការ​ប្រាស្រ័យ​របស់​យើង​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​។ មេ​ដឹកនាំ​ទាំង​ពីរ​បាន​ពិភាក្សា​គ្នា​ពី​ឱកាសសំរាប់​ជំរុញ​ការ​ទាក់ទង​ទ្វេ​ភាគី និង​ផ្លាស់ប្តូរ​ទស្សនៈ​លើ​បញ្ហា​មួយ​ចំនួន​ក្នុង​តំបន់​។ លោក​ឧបការីរដ្ឋមន្រ្តី​បាន​បញ្ជាក់​ច្បាស់​ថា សហរដ្ឋ​អាមេរិក​គាំទ្រ​ដំណើរ​ជឿនលឿន​ទៅ​មុខ​ក្នុង​កំណែ​ទំរង់​នយោបាយ ដើម្បី​ពង្រឹង​ស្ថាប័ន​នៅ​កម្ពុជា​។ លោក​ទាំង​ពីរ​ក៏​បាន​និយាយ​ផង​ដែរ​ពីវិធី​ដើម្បី​បង្កើត​អោយ​មាន​ការងារ​ធ្វើ និង​ពង្រីក​ពាណិជ្ជកម្ម និង​ការ​វិនិយោគ សំរាប់​ប្រទេស​ទាំង​ពីរ​។

លោក Danny Russel ឧបការី​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​ខាង​កើត និង​ប៉ាស៊ីហ្វិក ថ្លែង​ពី​ការ​បង្វែរ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​សហរដ្ឋ​អាមេរិក​មក​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក នៅ​ក្នុង​កិច្ច​ពិភាក្សា​មួយ​ដែល​រៀបចំ​ដោយ​វិទ្យាស្ថាន​កម្ពុជា​ដើម្បី​កិច្ចសហប្រតិបត្តិការ និង​សន្តិភាព​។

បន្ទាប់​មក លោក​ឧបការី​រដ្ឋមន្រ្តី​បាន​ថ្លែង​ទៅ​កាន់​ទស្សនិកជន ដែល​មាន​ក្រុម​មនុស្ស​ចំរុះ​ស្តីពី​ការ​បង្វែរ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​សហរដ្ឋ​អាមេរិក​មក​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក នៅ​ក្នុង​កិច្ច​សន្ទនា​មួយ​ដែល​រៀបចំ​ដោយ​វិទ្យាស្ថាន ដើម្បី​កិច្ច​សហប្រតិបត្តិការ និង​សន្តិភាព (CICP) ។ ខ្ញុំ​សូម​អរគុណ CICP មិន​ត្រឹមតែ​ចំពោះ​ការ​រៀបចំ​កិច្ចសន្ទនា តែ​ប៉ុណ្ណោះ​ទេ តែ​ចំពោះ​ការងារ​របស់​គេ​នៅ​ក្នុង​រយៈពេល​ជាង ២០ ឆ្នាំ​មក​នេះ ដើម្បី​ជួយ​ធ្វើ​អោយ​ប្រជាជន និង​រដ្ឋាភិបាល​កម្ពុជា​មាន​ការ​យល់​ដឹង​ពី​បញ្ហា​នយោបាយ ដ៏​មាន​សារៈសំខាន់​។

លោក​ឧបការី​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ចាប់​ដៃ​ជាមួយ​ស្ថាបនិក​នៃ​អង្គការ​លីកាដូ គឺ​ លោកស្រី​ពង្ស ជីវហ្កិច ក្នុង​ពេល​ប្រជុំ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​នៅ​កម្ពុជា​។

លោក​ឧបការី​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ចាប់​ដៃ​ជាមួយ​ស្ថាបនិក​នៃ​អង្គការ​លីកាដូ គឺ​ លោកស្រី​ពង្ស ជីវហ្កិច ក្នុង​ពេល​ប្រជុំ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​នៅ​កម្ពុជា​។

នៅ​ក្នុង​ពេល​ជួប​ជាមួយ​តំណាង​នៃ​សង្គម​ស៊ីវិល លោក​ឧបការី​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​ Russel បាន​ជ្រាប​ពី​ការងារ​របស់​អង្គការ​ទាំង​នេះ​នៅ​ក្នុង​ការ​ជួយ​ក្នុង​ការ​ខិតខំ​ធ្វើ​កំណែ​ទំរង់​នៅ​កម្ពុជា​។ នៅ​ក្នុ​ង​ប្លក់​លើក​មុន ខ្ញុំ​បាន​បញ្ជាក់​ពី​មេ​ដឹកនាំ​សង្គម​ស៊ីវិល​សំខាន់​ៗ​ខ្លះ ដែល​កំពុង​ធ្វើការ​រួម​ចំណែក​យ៉ាង​សំខាន់​។ ខ្ញុំ​ជឿជាក់​ថា សង្គម​ស៊ីវិល​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​នៅ​កម្ពុជា​។

លោក​ឧបការី​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក Russel ឆ្លើយ​សំណួរ​របស់​អ្នក​សារព័ត៌មាន នៅ​ក្នុង​កិច្ច​ពិភាក្សា​តុ​មូល ជាមួយ​អ្នក​សារព័ត៌មាន នៅ​ក្នុង​ស្ថានទូត​អាមេរិក​។

លោក​ឧបការី​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក Russel ឆ្លើយ​សំណួរ​របស់​អ្នក​សារព័ត៌មាន នៅ​ក្នុង​កិច្ច​ពិភាក្សា​តុ​មូល ជាមួយ​អ្នក​សារព័ត៌មាន នៅ​ក្នុង​ស្ថានទូត​អាមេរិក​។

ក្រោយ​មក នៅ​រសៀល​នោះ លោក​ឧបការី​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក Russel បាន​ចូលរួម​នៅ​ក្នុង​កិច្ច​ពិភាក្សា​យ៉ាង​ផលផុស​ជាមួយ​សមាជិក​នៃ​កម្មវិធី​គំនិត​ផ្តួចផ្តើម​ស្តីពី​មេ​ដឹកនាំ​យុវជន​នៅ​អាស៊ី​អាគ្នេយ៍ (YSEALI) របស់​លោក​ប្រធានាធិបតី Obama ដែល​ត្រូវ​បាន​អញ្ជើញ​អោយ​មក​ចូលរួម​ក្នុង​ស្ថានទូត​។ លោក​បាន​ស្តាប់​ពី ការ​សង្ឃឹម និង​ការ​ចង់​បាន​របស់​ពួកគេ​សំរាប់​ប្រទេស​កម្ពុជា ហើយ​បាន​ឆ្លើយ​សំណួរ​របស់​គេ​ស្តីពី​បញ្ហា ដែល​គេ​មាន​ការ​ចាប់​អារម្មណ៍​បំផុត​។ លោក​បាន​មាន​ប្រសាសន៍​ថា “​វិធី​មួយ​ក្នុង​ចំណោម​វិធី​ដែល​យើង​អាច​ជួយ​យុវជន​កម្ពុជា គឺ​តាមរយៈ​កម្មវិធី YSEALI​”​។ ខ្ញុំ​យល់ស្រប​ជាមួយ​លោក​ទាំង​ស្រុង ហើយ​ខ្ញុំ​សង្ឃឹម​ថា នឹង​មាន​យុវជន​កម្ពុជា​ជា​ច្រើន​ទៀត នឹង​ចូលរួម​ក្នុង​ក្រុម​ដ៏​សកម្ម និង​ដែល​មាន​សមាជិក​កាន់តែ​ច្រើន​ឡើង​នេះ​។ ក្រោយ​មក លោក​បាន​ប្រាប់​ខ្ញុំ​ថា កម្មវិធី​ពិភាក្សា​ជាមួយ​សមាជិក​កម្មវិធី YSEALI គឺ​ជា​កម្មវិធី​ដែល​លោក​មាន​ការ​ពេញ​ចិត្ត​ជាង​គេ នៅ​ថ្ងៃ​នោះ​។

រួម​ជាមួយ​អនុប្រធាន​ទូត គឺ​លោកស្រី Julie Chung (​រូប​កណ្តាល​) ខ្ញុំ​បាន​ចូលរួម​ជាមួយ លោកឧបការី​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក Russel នៅ​ក្នុង​ការ​ពិភាក្សា​ដ៏​គួរអោយ​ចាប់​អារម្មណ៍​។

រួម​ជាមួយ​អនុប្រធាន​ទូត គឺ​លោកស្រី Julie Chung (​រូប​កណ្តាល​) ខ្ញុំ​បាន​ចូលរួម​ជាមួយ លោកឧបការី​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក Russel នៅ​ក្នុង​ការ​ពិភាក្សា​ដ៏​គួរអោយ​ចាប់​អារម្មណ៍​។

ទោះ​បី​ជា​លោក​មក​កម្ពុជា​ក្នុង​រយៈពេល​ខ្លី​ក្តី តែ​ទស្សនកិច្ច​របស់​លោក​ឧបការី​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក Russel បង្ហាញ​អោយ​ឃើញ​ការ​ប្តេជ្ញាចិត្ត​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ធ្វើ​ជា​ដៃគូ​ជាមួយ​គ្រប់​ភាគី​ទាំងអស់ ដែល​មាន​រដ្ឋាភិបាល គណបក្ស​នយោបាយ សង្គម​ស៊ីវិល និងយុវជន ដើម្បី​នាំ​មក​នូវ​កំនើន​នៃ​ឱកាស វិបុលភាព និង​លទ្ធិ​ប្រជាធិបតេយ្យ ដល់​ប្រជាជន​កម្ពុជា​។ ខ្ញុំ​សូម​អរគុណ​ដល់​អ្នក​ទាំងអស់​ដែល​បាន​ធ្វើ​អោយ​ទស្សនកិច្ច​នេះ​មាន​ជោគជ័យ​ ហើយ​ដែល​បាន​ជួយ​លោក​ឧបការី​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក Russel អោយ​មាន​អារម្មណ៍​កក់​ក្តៅ​នៅ​កម្ពុជា​!

លោក​ឧបការី​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក Russel និង​សមាជិក​ខ្លះ​នៃ​កម្មវិធី YSEALI នៅ​កម្ពុជា​។

លោក​ឧបការី​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក Russel និង​សមាជិក​ខ្លះ​នៃ​កម្មវិធី YSEALI នៅ​កម្ពុជា​។

Viewing all articles
Browse latest Browse all 8

Latest Images

Trending Articles

Latest Images